khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបពិភាក្សាជាមួយសមាគមគាំពារថែទាំសុខភាពមនុស្សចាស់ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបពិភាក្សាជាមួយសមាគមគាំពារថែទាំសុខភាពមនុស្សចាស់ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមកោតសរសើរ ចំពោះសាលារាជធានីភ្នំពេញ និងសាលាខណ្ឌទួលគោក ដែលបានខិតខំណែនាំឲ្យយកចិត្តទុកដាក់ជាប់ជាប្រចាំក្នុងការតាមដាន ពិនិត្យ ថែទាំសុខភាពសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង។ ព្រមជាមួយថវិការប្រចាំខែនេះ ឯកឧត្តម ក៏បានជួយឧបត្ថម្ភបន្ថែមប្រដាប់ធ្វើតេស្តរ៉ាពីត (Test Rapid Covid-19) ចំនួន២០ប្រអប់ ដោយសេចក្តីគោរពស្រឡាញ់ពេញចិត្តក្នុងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយ ក្រៃលែង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក